JA / EN / KM

សម្ភាស

AkihideMISHIMA(Styrism inc.)

កិច្ចសម្ភាសន៍ជាមួយលោក គឹម ហាក់ ដោយអ្នកដំឡើងពិព័រណ៍ឯករាជ្យ លោក Taro Amano ។

MY BELOVED Kim Hak
Interviewer: Taro Amano
Interviewee: Kim Hak
BankART Station, Yokohama, Japan
Hosted by Rei Foundation Limited

ធ្វើការតាមរយ

Yuki Tanzawa (Arigato Design Consulting)

ដំណើរឆ្លងកាត់វិចិត្រសាល

ការតាំងពិព័រណ៍នេះនាំជូនមកនូវស្នាដៃចំនួន៥៦ផ្ទាំង
បែងចែកជា៤ជំពូក: តាមដងទន្លេមេគង្គ រាជធានីភ្នំពេញ ជុំវិញបឹងទន្លេសាប និងចុះទៅភាគខាងត្បូង និងបណ្តាខេត្តជាប់សមុទ្រ។

ពិព័រណ៍

© Kim Hak

ពិព័រណ៍រូបថត លោក គឹម ហាក់ ជាងថតរូបកម្ពុជា
នៅវិចិត្រសាល BankART Station
ការធ្វើដំណើរមួយតាមរយៈរូបថតហ្វីល និងសំបុត្រស្នេហាមួយទៅកាន់មាតុភូមិកំណើតរបស់លោក

មូលនិធិរៃ មានមូលដ្ឋាននៅប្រទេសណូវែលហ្សេឡង់ មានមោទនៈភាពបង្ហាញ “មាតុភូមិជាទីស្នេហា” ពិព័រណ៍រូបថតមួយ ដោយសិល្បករកម្ពុជា លោក គឹម ហាក់ នៅវិចិត្រសាល BankART Station (នៅទីក្រុង យូកូហាម៉ា ស្ថានីយ៍រថភ្លើង Shin-Takashima) ចាប់ពីថ្ងៃទី២ ដល់១៧ ខែវិចិ្ឆកា ឆ្នាំ២០២៤។ ស្នាដៃពិព័រណ៍នេះ មានរូបចំនួន៥៦សន្លឹកនៃប្រទេសកម្ពុជា ជាមាតុប្រទេសដែលលោក គឹម ហាក់ ចាប់កំណើត ជាទីកន្លែងដែលលោកបន្តរស់នៅ ស្នាដៃនេះផលិតអស់រយៈពេល១០ឆ្នាំ ដោយការធ្វើដំណើរទូទាំងប្រទេសរបស់លោក។ ថ្ងៃទី២ ខែវិច្ឆិកា ជាថ្ងៃដំបូងនៃពិព័រណ៍ មានការបោះពុម្ពសៀវភៅរូបថតដែលមានចំណងជើងដូចគ្នានឹងពិព័រណ៍នេះផងដែរ។ ប្រទេសកម្ពុជា គេដឹងថាអង្គរជាបេតិកភណ្ឌពិភពលោក ហើយប្រវត្តិសាស្ត្រនៃប្រទេសនេះបានជួបប្រទេសនូវចលាចលផ្នែកនយោបាយក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ លោក គឹម ហាក់ កើតក្នុងឆ្នាំ១៩៨១ ពីរឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហម ហើយលោកធំដឹងក្តីឡើងក្នុងដំណាក់កាលដែលប្រទេសរបស់លោកកំពុងមានការផ្លាស់ប្តូរ និងការអភិវិឌ្ឍន៍យ៉ាងគំហុក។ ក្នុងពិព័រណ៍នេះ គឹម ហាក់ បង្ហាញរូបថតដែលបំភ្លឺយ៉ាងប្រណិត និងភាពចម្រុះសម្បូរបែបទេសភាពនៃប្រទេសកម្ពុជា ដែលមានការកាត់ប្លង់យ៉ាងល្អច្បាស់លាស់ ដោយមិនមានការកែច្នៃបន្ថែមនៃពណ៌ បង្ហាញពីភាពស្រស់ស្អាតជាសកល និងភាពស្ងប់ស្ងាត់ដែលបង្កើតឡើងដោយធម្មជាតិ ជីវិតមនុស្ស និងដំណើរឆ្លងកាត់នៃពេលាវេលា ដែលលោក គឹម ហាក់ ផ្ទាល់ ឃើញថាវាជាទិដ្ឋភាពនៃការផ្លាស់ប្តូរទេសភាព។ វាជារូបភាពពិតនៃប្រទេសកម្ពុជា ទឹកដីដែលសម្បូរដោយសិល្បៈ និងវប្បធម៌ មនុស្សម្នាល្អៗ និងមានធម្មជាតិស្រស់ស្អាត។ មាតុភូមិជាទីស្នេហា ជាសំបុត្រស្នេហាទៅកាន់ប្រទេសកម្ពុជា ប្រទេសដែល គឹម ហាក់ បានសង្កេតរយៈពេល១០ឆ្នាំ។


មាតុភូមិជាទីស្នេហា: គឹម ហាក់ា

បើកពីម៉ោង ១១:០០ - ១៩:០០ ថ្ងៃសៅរ៍ ទី២ ដល់ថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤
ចូលរួមទស្សនាដោយឥតគិតថ្លៃ
គាំទ្រដោយ មូលនិធិរៃ Rei Foundation Limited
មានកិច្ចសហប្រតិបត្តិការពី TV Man Union Inc., Luftzug, BankART Station Ltd.
រៀបចំពិព័រណ៍ដោយ: តាគូម៉ា ហាយ៉ាស៊ី (Takuma Hayashi)
សម្លេងក្នុងវិចិត្រសាល: ម៉ាសាតុ ហាតាណាកា (Masato Hatanaka)
ទិសដៅបច្ចេសទេស, សមាសភាពទីកន្លែង: យូតាកា អេនដូ (Yutaka Endo)
ទំនាក់ទំនង: hello@reifoundation.com

មាតុភូមិជាទីស្នេហា

ប្រទេសកម្ពុជា មានអ្វីច្រើនយ៉ាង លើសពីអ្វីដែលគេធ្លាប់តែគិតជាទូទៅ ពីរូបភាពនៃប្រាសាទអង្គរវត្ត និងរបបខ្មែរក្រហម។ «មាតុភូមិជាទីស្នេហា» គឺជាការឆ្លើយតបតាមរយៈរូបថតចំពោះគំនិតដែលបានគិតទុកជាមុនអំពីប្រទេសនេះ។ ទីនេះជាកន្លែងដែលខ្ញុំកើត និងធំដឹងក្តីឡើង។ មាតុភូមិ ជាទឹកដីដែលផ្តល់ជីវិតដល់ខ្ញុំ ហើយក៏មានសិល្បៈ និងវប្បធម៌សម្បូរបែប ព្រមទាំងមនុស្សម្នាល្អៗ និងធម្មជាតិដ៏ស្រស់ស្អាតជាច្រើន។

អស់រយៈពេល៧ឆ្នាំ គិតចាប់ពីឆ្នាំ២០០៣ មុនពេលដែលខ្ញុំប្រឡូកខ្លួនទាំងស្រុងចូលទៅក្នុងវិស័យថតរូប ខ្ញុំបានធ្វើដំណើរគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ពេលបំពេញការងារក្នុងឧស្សាហកម្មទេសចរណ៍។ រយៈពេលនោះរួមមាន ២ឆ្នាំ ធ្វើការជាមួយក្រុមបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរានៅក្នុងរមណីយដ្ឋានអង្គរ និង៥ឆ្នាំជាមួយទីភ្នាក់ងារទេសចរណ៍នៅរាជធានីភ្នំពេញ។ ចំណេះដឹងអំពីប្រទេសនេះ គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ខណៈពេលដែលក្នុងឆ្នាំ២០១២ ខ្ញុំចាប់ផ្តើមធ្វើដំណើរលក្ខណៈផ្ទាល់ខ្លួន ដោយតែម្នាក់ឯង ជាមួយមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារ ពាសពេញផ្ទៃប្រទេសដើម្បីថតរូបភាពចម្រុះនានា ថតរូបទេសភាពបណ្តាខេត្តតាមដងទន្លេមេគង្គ រាជធានីភ្នំពេញ ខេត្តជុំវិញបឹងទន្លេសាបដ៏ធំល្វឹងល្វើយ និងចុះទៅតាមភាគខាងត្បូងដល់សមុទ្រ និងខេត្តនានានៅជាប់មាត់សមុទ្រ។ ខ្ញុំឃើញភាពស្រស់ស្អាតជាសកលមួយប្រកបដោយភាពទន់ភ្លន់ ដែលធម្មជាតិបង្កើតឡើង ដោយសកម្មភាពនានារបស់មនុស្ស និងពីលំហូរនៃពេលវេលា ដែលទេសភាពក្នុងប្រទេសកម្ពុជាផ្លាស់ប្តូរឥតឈប់ឈរ។តាំងពីពេលដំបូង ដែលខ្ញុំចាប់ផ្តើមធ្វើការងារលើគម្រោងនេះ ខ្ញុំសម្រេចចិត្តថតរូបតែពេលព្រឹកព្រលឹមតែប៉ុណ្ណោះ ដើម្បីទទួលបានពន្លឺស្រទន់ពីព្រះអាទិត្យ ហើយខ្ញុំយល់ឃើញថាថ្ងៃរះជានិមិត្តរូបនៃការចាប់ផ្តើមរូបភាពថ្មីមួយនៃប្រទេសកម្ពុជា។ កម្រងរូបថតពីការធ្វើដំណើរអស់ទាំងនេះតែងតែថតឡើងដោយភាពជាក់លាក់ និងប្រាកដប្រជាបំផុត ទាំងការចាប់ប្លង់ និងកំណត់ពណ៌ ដោយគ្មានការថែមថយពណ៌ឬពន្លឺ គឺដើម្បីតែរំលេចភាពសម្បូរបែប និងភាពចម្រុះនៃទេសភាពរបស់ប្រទេសកម្ពុជា។ ការផលិតស្នាដៃនេះចំណាយពេលវេលាអស់រយៈពេល១០ឆ្នាំ ហើយខ្ញុំសង្កេតឃើញថាកន្លែងមួយចំនួនបានបាត់បង់ ឬផ្លាស់ប្តូររូបរាងគួរឱ្យកត់សម្គាល់ ដោយសារការអភិវឌ្ឍយ៉ាងគំហុក និងការសាងសង់សំណង់នានា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

«មាតុភូមិជាទីស្នេហា» ជាការធ្វើដំណើរលក្ខណៈផ្ទាល់ខ្លួន ជាមួយនឹងការថតរូបដោយប្រើហ្វ៊ីល និងអមជាមួយសំបុត្រស្នេហាមួយច្បាប់ទៅកាន់ប្រទេសកំណើតរបស់ខ្ញុំ។ សំបុត្រនេះបង្ហាញពីអារម្មណ៍ និងមនោសញ្ចេតនាផ្ទាល់ខ្លួនរបស់ខ្ញុំចំពោះទីកន្លែងនានាដែលខ្ញុំទៅដល់ដើម្បីថតរូប។ ទីកន្លែងនីមួយៗ ខ្ញុំចំណាយពេលដើម្បីទទួលយកបរិយាកាស ស្រូបយកខ្យល់អាកាស និងទទួលអារម្មណ៍ពីធម្មជាតិ និងពីមនុស្សម្នាទាំងឡាយដែលខ្ញុំថត។ នោះដូចជាការហែកស្រោមសំបុត្រដោយប្រុងប្រយ័ត្ន ដើម្បីបើកយកសំបុត្រពីខាងក្នុងចេញមក។ បំណងរបស់ខ្ញុំចំពោះការងារនេះ គឺចង់បង្ហាញពីលំហូរដ៏ទន់ភ្លន់នៃពេលវេលា និងពណ៌ចម្រុះដ៏សម្បូរបែបនៃប្រទេសកម្ពុជាទៅកាន់ពិភពលោក។

ការធ្វើដំណើរថតរូបទៅកាន់ទឹកដីដែលមានមនុស្សជំនាន់ថ្មីអាចសង្ឃឹម និងសុបិន។


កម្ពុជា ២០១២ - ២០២២

គឹម ហាក់

គឹម ហាក់ កើតក្នុងឆ្នាំ១៩៨១ នៅក្រុងបាត់ដំបង បច្ចុប្បន្នរស់នៅក្នុងរាជធានីភ្នំពេញ។
គឹម ហាក់ កើតពីរឆ្នាំក្រោយការដួលរលំនៃរបបខ្មែរក្រហម ហើយគាត់ធំឡើងដឹងក្តីស្តាប់ឮការចងចាំឪពុកម្តាយរបស់គាត់អំពីសម័យកាលនោះ។ សព្វថ្ងៃ គាត់ប្រើការងារសិល្បៈរបស់គាត់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអតីតកាលនៃប្រទេសនេះ ដើម្បីការចងចាំ លើកឡើង និងបកស្រាយឡើងវិញនូវប្រវត្តិសាស្ត្រសង្គមកម្ពុជា
មុន អំឡុងពេល និងក្រោយរបបខ្មែរក្រហម។

ការងាររបស់ ហាក់ គាត់ធ្វើការស្វែងយល់ពីប្រធានបទមួយចំនួនដែលទាក់ទងនឹងផ្ទៃក្រណាត់វប្បធម៌នៃប្រទេសកម្ពុជា រួមមានទាំងការថតរូប និងកំណត់ត្រាអនុស្សាវរីយ៍នៃទឹកដី រួមទាំងរឿងរ៉ាវអ្នកនៅរស់រានមានជីវិត (ការចងចាំ, ជំរំជនភៀសខ្លួន, ប្រទេសម្ចាស់ផ្ទះ, ប្រជាជនកម្ពុជាដែលបានចាកចេញពីប្រទេសកំណើត, ដំណើរការផ្សះផ្សារ, សហគមន៍, មនុស្សជាតិ និង ការធ្វើឱ្យរស់ឡើងវិញ), ព្រះរាជពិធីបុណ្យព្រះបរមសព ព្រះបាទ នរោត្តម សីហនុ, ការចងក្រងឯកសារស្ថាបត្យកម្ម និងទិដ្ឋភាពផ្លាស់ប្តូរទូលាយនៃស្រុកកំណើតគាត់។
គឹម ហាក់ ធ្លាប់ដាក់តាំងពិព័រណ៍ស្នាដៃជាច្រើនតាមប្រទេសនានានៅទ្វីបអាស៊ី ទ្វីបអូសេអានី ទ្វីបអឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក។ ការងាររបស់គាត់ចេញផ្សព្វផ្សាយលើឆាកអន្តរជាតិតាមរយៈមហោស្រពសិល្បៈ
និងមហោស្រពរូបថត ហើយមានការចុះផ្សាយក្នុងកាសែតរូបថតល្បីៗជាច្រើនផងដែរ។

http://kimhak.com/biography/
+855 12 556 539
kimhakphotography@gmail.com

វិចិត្រសាល

នៅវិចិត្រសាល BankART Station
អាស័យដ្ឋាន: 5-1 Minatomirai, Nishi-ku, ទីក្រុងយូកូហាម៉ា, ជាន់ B1F, ចំណតរថភ្លើង Shintakashima
www.bankart1929.com

ព្រឹត្តិការណ៍

Yuki Tanzawa (Arigato Design Consulting)

ការសម្តែង

នៅថ្ងៃដំបូងនៃការតាំងពិព័រណ៍ ដំណើរទស្សនកិច្ចពិព័រណ៍ជាមួយ សិល្បករ គឹម ហាក់
ផ្គួបគ្នាជាមួយការសម្តែងនៃស្នាដៃថ្មីដោយនាដការរបាំបុរាណខ្មែរ សុខ ណាលីស និងតន្ត្រីករបុរាណខ្មែរ និងសហសម័យ រស់ សុគន្ធា។
នេះជាវិដេអូពិសេសនៃការសម្តែង។

At the Phnom Penh book launch

On Saturday 23 November, Kim Hak’s book My Beloved was given its Cambodian launch at Factory Phnom Penh in Phnom Penh, as part of the Photo Phnom Penh Festival, organised by the Photo Phnom Penh Association. At the Phnom Penh book launch, the artist gave a talk about the exhibition, the book and how the project came about.

មាតុភូមិជាទីស្នេហា សៀវភៅ ដោយ គឹម ហាក់

បោះពុម្ពផ្សព្វផ្សាយដោយ: មូលនិធិរៃ Rei Foundation Limited
ក្រណាត់ប្រពៃណីខ្មែរ (ក្រមា) ជាក្របសៀវភៅ ទំហំB4 មានចំនួន២៥៦ទំព័រ
ISBN: 978-0-473-72779-6
តម្លៃ: ¥10,000 + tax
បោះពុម្ព ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤
រចនាដោយ តាគូម៉ា ហាយ៉ាស៊ី (Takuma Hayashi)
កែសម្រួល: មូលនិធិរៃ Rei Foundation Limited
បោះពុម្ព ដោយរោងពុម្ព: Live Art Books